រដ្ឋបាលជលផល (FiA) បានចុះហត្ថលេខាលើកិច្ចសន្យាជាមួយអង្គការស្បៀង និង កសិកម្ម នៃសហប្រជាជាតិ(FAO) ដើម្បីផ្តល់សេវាកម្មឲ្យផ្នែកអនុវត្តគម្រោងនៃ គម្រោងគ្រប់គ្រង បរិស្ថានបឹងទន្លេសាប-ផ្នែកទី២(TSEMP C2) នៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០០៨។ គម្រោងនេះ បានអនុវត្តកិច្ចការ ដើម្បីជួយដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគ្រប់គ្រង និង អភិរក្សធនធាន ធម្មជាតិ និង ឋបនីយជីវៈ មណ្ឌលក្នុងបឹងទន្លសាបប្រកបដោយចីរ ភាព។

ផ្នែកទី២នៃគម្រោងនេះគឺត្រូវរៀបចំសហគមន៍នៅក្នុងឋបនីយជីវៈមណ្ឌលបឹងទន្លេសាប ដើម្បី គ្រប់គ្រងធនធានធម្មជាតិ។ ដោយសារតែការចុះថយនៃជលផល ក៏ដូចជាសកម្មភាពសេដ្ឋកិច្ច ហើយនិងសារៈសំខាន់នៃការគ្រប់គ្រង និង ការអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាព រួមមាន៖ ជម្រងជលផលដូចជា ព្រៃលិចទឹក សហគមន៍នេសាទ និងការគ្រប់គ្រងធនធាន ធម្មជាតិតាមរយៈ សហគមន៍(CBNRM) ដែលសម្រេចចេញជាធាតុសម្រាប់ គ្រប់គ្រងធនធាន ធម្មជាតិប្រកបដោយប្រសិទ្ធភាពនៅក្នុងឋបនីយជីវៈមណ្ឌលបឹងទន្លេ សាប។

ដោយផ្អែកទៅលើបទពិសោធន៍ដ៏ទូលំទូលាយរបស់អង្គការស្បៀង និងកសិកម្មនៃសហ ប្រជា ជាតិ(FAO) ដែលមានបទពិសោធន៍គ្រប់គ្រងវិស័យជលផល តាមរយៈសហគមន៍ ការអភិវឌ្ឍ និងគ្រប់គ្រងធនធានធម្មជាតិ ហើយដោយ សារតែបទពិសោធន៍របស់ខ្លួន ដូច្នេះហើយ ទើបអង្គការស្បៀង និង កសិកម្មនៃសហប្រជាជាតិ(FAO)ត្រូវបានគេជ្រើស រើសឲ្យ ផ្តល់សេវា កម្មពិសេស ដើម្បីជួយជ្រោមជ្រែងរដ្ឋបាលជលផល(FiA)អនុវត្តផ្នែក ទី២នៃគម្រោងនេះ។ សេវាកម្មរបស់ FAO ត្រូវផ្តល់កិច្ចសន្យាដល់ទីប្រឹក្សាម្នាក់ៗ ជាមួយនឹងមូលនិធិរបស់រដ្ឋបាល ជលផល(FiA) យកចេញពីឥណទានកម្ចីនៃដំណើរការគម្រោង នេះ។

កិច្ចសន្យារដ្ឋបាលជលផល(FiA)ជាមួយអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ(FAO)តម្រូវឲ្យFAOដាក់ជូនរបាយការណ៍នៃផែនការគម្រោងទៅឲ្យរដ្ឋាភិបាលកម្ពុជា និង ធនាគា អភិវឌ្ឍន៍អាស៊ី ក្នុងរយៈពេល១ខែក្រោយពី ការចាប់ផ្តើមសេវាកម្មផ្នែកទី២នៃ គម្រោងនេះ។ ម្យ៉ាងវិញទៀត គម្រោងនេះត្រូវបានព្រមព្រៀងគ្នារវាង រដ្ឋបាលជលផល(FiA) ជាមួយអង្គការ ស្បៀងនិង កសិកម្មនៃសហប្រជាជាតិ(FAO) ដែលគួរតែជាគុណប្រយោជន៍ សម្រាប់ពន្យា ពេលដល់ការរៀបចំរបាយការណ៍នៃផែនការគម្រោង ដើម្បីផ្តលពេលវេលាបន្ថែមទៀត ដែល គេតម្រូវឲ្យពង្រឹងចំណេះដឹង និងការយល់ដឹងអំពីស្ថានភាព ថ្មីមុនពេល ដំណើរការជាមួយនឹង ផែនការលំអិតបីឆ្នាំសម្រាប់អនុវត្ត សេវាកម្មផ្នែកទី២របស់ គម្រោង។

ពេលវេលាពីចាប់ផ្តើមនៃសេវាកម្មរបស់FAO នៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០០៥ រហូតទៅ ដល់ពេលបញ្ចប់របាយការណ៍សម្រាប់ដាក់ឲ្យប្រើប្រាស់មាន៖
         ក) អនុវត្តសារពើភ័ណ្ឌវាស់លទ្ធ ផលទូទៅមួយនៅគ្រប់ខេត្តទាំងប្រាំ
         ខ) រៀបចំសិក្ខាសាលាពីរ៖ គឺមួយធ្វើផែនការសារពើភ័ណ្ឌ និងមួយទៀតនឹងពិភាក្សា
              ដាក់បញ្ចូលការរកឃើញ ហើយនិង
         គ) ការពិភាក្សាទូលំទូលា យរវាងរដ្ឋបាលជលផល(FiA) ជាមួយអង្គការស្បៀងនិង
              កសិកម្មនៃសហប្រជាជាតិ(FAO)អំពីមាតិកា ការសម្រេច និងវិធីសាស្រ្ត ដើម្បីប្រតិបត្តិ
              តាមការអនុវត្តគម្រោង និងរៀបចំរបាយការណ៍នៃផែនការគម្រោង។